បាត់ដំបងបណ្តូលចិត្ត
[00:03.40] បងដើរមាត់ស្ទឹងលឺជ្រឹងពួនយំ
[00:26.83] ឆ្លងដល់ជំរំចម្ការក្រូចស្រី
[00:32.21] ម្លិះរួតប្រឹងរីកទទួលកវី
[00:37.26] ប្លែកតែរូបស្រីមិនឃើញភក្រ្តា
[00:42.32] អូនដើរបេះក្រូចបងលួចមើលម៉ុម
[00:47.83] ចម្ការស្រីធំជាច្រើនហិចតា
[00:52.80] សាវម៉ាវចេញផ្លែសង្កែចេញផ្កា
[00:57.62] ដូចណាត់ចន្តាអោយជួបកវី
[01:03.23] តោវត្តមឹមគ្រហឹមដាក់ខ្ញុំ
[01:08.72] ការពាររូបម៉ុមក្រពុំពេញវ័យ
[01:14.15] អូនចុះងូតទឹកលើស្ពានបោះថ្មី
[01:18.38] បងភ្លឹកស្មារតីព្រោះស្រីល្អណាស់
[01:24.81] រឿងបាត់ដំបងចងចិត្តខ្ញុំហើយ
[01:29.54] ស្ទឹងសង្កែអើយកុំហូរបញ្រាស
[01:34.79] សូមលោកមេបាមីងមាក្មេងចាស់
[01:40.39] ជួយប្រណីខ្លះដល់កវីផង
[01:45.64] តោវត្តមឹមគ្រហឹមដាក់ខ្ញុំ
[00:00.00] ការពាររូបម៉ុមក្រពុំពេញវ័យ
[00:00.00] អូនចុះងូតទឹកលើស្ពានបោះថ្មី
[00:00.00] បងភ្លឹកស្មារតីព្រោះស្រីល្អណាស់
[00:00.00] រឿងបាត់ដំបងចងចិត្តខ្ញុំហើយ
[00:00.00] ស្ទឹងសង្កែអើយកុំហូរបញ្រាស
[00:00.00] សូមលោកមេបាមីងមាក្មេងចាស់
[00:00.00] ជួយប្រណីខ្លះដល់កវីផង
